ភាពរុងរឿងនៃរបស់អាណាចក្របុរាណខ្មែរ
នៅក្នុងអំឡុងស.តទី៦ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
មានអាណាចក្រមួយកំពង់តែងើបឡើងនិងស្គាល់ភាពរុងរឿងខ្លាំងដែរ ។
នោះគឺអាណាចក្រខ្មែរ
តាមអ្នកសិក្សាបុរាណវិទ្យាគេបានរកឃើញនៅត្រង់ទឹកដីកម្ពុជាបច្ចុប្បន្នមានមនុស្សរស់នៅដំបូងចាប់តាំងពីប្រមាណ៤២០០នៃគ.សមកម្លេះ
។ប្រមាណជាង៦០០០ឆ្នាំមុនសម័យកាលបច្ចុប្បន្ន
ប្រជាជននៅតំបន់នោះបានងាសចេញពីសម័យបុរេប្រវត្តិមកចាប់ប្រកបរបបបែបកសិកម្មរួចហើយបន្តិចម្តងៗបានបង្កើតទៅជារដ្ឋមួយឡើងអំឡុងស.តទី១នៃគ.ស
គឺរដ្ឋមួយមានឈ្មោះថា នគរគធ្លគឫនគរភ្នំ ដែរក្នុងឯកសារចិនហៅ
ខ្លាយមកថាហ្វូណន ។
ដំណើររឿងនៃការក៏កើតនគរខ្មែរត្រូវបានគេដំណើរលក្ខណៈជារឿងព្រេងនិងមានកត់ត្រាទុកក្នុងសិលាចរឹកនិងក្នុងឯកសារចិន
។ តាមតំណើររឿងព្រេងក្នុងទំលាមទំលាប់ខ្មែរ ការកកើតនគរគធ្លគចាប់ពីអាពាហ៏ពិពាហ៏ពីរឿងព្រះថោងដែរជាក្សត្រមកពីឥណ្ណានិងនាងនាគដែរជាម្ចាស់ស្រុក
។ ក៏ប៉ុនតែនៅក្នុងសិលាចរឹកជាភាសាសង្ឈឹក្រឹត្តគេបានរកឃើញកំណត់ត្រាអំពីដំណើររឿងអពាហ៏ពិពាហ៏នៃម្ចាស់ស្រុក
ព្រះនាងសោម៉ា ជាមួយព្រាមម្នាក់ឈ្មោះ កោនដា
ដែរធ្វើដណើរតាមទូកមកពីទីសខាងត្បូងគឺទំនងមកពីកោះជ្វា ឫ កោះស៊ូម៉ាត្រា ដែរនៅប្រទេស
ឥណ្ឌូនេស៊ីបច្ចុប្បន្ន ។ ចំនែកឯកសារចិនវិញគេឃើញមានកត់ត្រាអំពីអាពាហ៏ពិពាហ៏រវាង ព្រះបានហ៊ុនទាន និងព្រះនាងលីវយី អ្នកខ្លះយល់ថាដំណើររឿងទាំងបីខាងលើ គឺជារឿងតែមួយគ្រានតែមានការកត់ត្រាឈ្មោះខុសៗគ្នាក៏ប៉ុន្តែអ្នកខ្លះយល់ថារឿងនេះមានដណើររឿងផ្សេងគ្នាតែកើតឡើងក្នុងទឹកដីខ្មែរដូចគ្នាក៏ប៉ុន្តែកើតឡើងក្នុងកាលវេលាខុសគ្នា។នករហ្វូណន់មានរាជធានីមណ្ដុមបារភ្នំខេត្តព្រៃវែង។ ហើយមានវប្បធម៍លាយចំរុះគ្នា វប្បធម៍ជនជាតិខ្មែរដើម និងវប្បធម៍ទទួលឥទ្ធិពលពីឥណ្ឌា សាសនាវិញក៏ដូចគ្នាដែរ ។ ប្រជារាស្រ្តនៃនគរធ្លគគោរពតាមជនឿរដើមរបស់ខ្លួនដដែរគេហៅថា សាសនាអ្នកតានិងជំនឿរពីឥណ្ណាផង ។ គឺពីមុនដំបូងព្រំម្មាណ៏សាសនានិងបន្តមកទៀតពុទ្ធសាសនា ។ ហ្វូណន់តាមពិតគឺជាអាណាចក្រមួយដែរនគរជាច្រើនជាចំនុះ នគរទាំងនោះគ្រប់គ្រងដោយក្សត្រផ្សេងៗគ្នាមានេះឯករាជ្រដាច់ចេញពីគ្នាហើយពេលខ្លះថែមទាំងធ្វើសង្រ្គាមរវាងគ្នាទៀតផង ។ នៅក្នុងអាណាចក្រហ្វូណនគេឃើញមាននគរពីដែរមានការប្រគួតប្រជែងគ្នាយ៉ាងខ្លាំជាងគេ គឹមួយមានរាជធានីនៅជ្ជាធបុរៈនៅត្រង់ព្រែកបាសនិងមួយយទៀតមានរាជធានីនៅសុគបុរៈត្រង់ស្រុកសំបូរខេត្តក្រចេះ ។នៅស.តទី៥នគរជ្ជាធបុរៈបានវាយដដើមកានកាប់សុគបុរៈហើយបង្កើតទៅជានគរធំមួយដោយមានអំណាចខ្លាំរហូតទៅបន្តឈានទៅកានកាប់ដែនដីនគរហ្វូណនទាំងមូល ហ្វូណនត្រូវបានដួលរលំហើយត្រូវបានជនួសមកវិញដោយនគរថ្មីមួយដែរក្នុងឯកសារចិនដាក់ឈ្មោះថាជេឡាហើយក្រោយមកទៀតបានខ្លាយទៅជាអាណាចក្រខ្មែរ ។
នៅស.តទី៧ក្រោយការចូលទីវង្សគត់ព្រះបាទជ័យវរ្ន័នទី១ ព្រះរាជាណាចក្រខ្មែរដែរចិនហៅថា ជេឡាត្រូវបានបែកជាពីនគរ
គឺជេឡាទឹកនិងជេឡាគោរ ។ជេឡាទឹកមានទឹកដីនៅមដំកម្ពុជាក្រោមសព្វថ្ងៃ
និងជេឡាគោមានទឹកដីនៅមដំប្រតទសកម្ពុជាសព្វថ្ងៃហើយលាតសណ្ថឹងរហូតដល់ជួរភ្នំដងរែកនៅពែកខាងជើង
។ ក៏ប៉ុន្តែការបែងចែកនគរចេនឡាជាពីរនោះគេធ្វើឡើងដើម្បីចែកគ្នាគ្រប់គ្រងតែប៉ុណ្ណោះ ដោយចេនឡាទាំងពីមិនមែនជាសត្រូវនិងគ្នាទេរហូតដល់ដើមស.តទី៩
ចេនឡាទាំងពីក៏បានបម្រួបបម្រួមគ្នាឡើងវិញក្រោមការដឹកនាំព្រះបាទជ័យវរ្ន័នទី២បានគ្រងរាជ្រនៅឆ្នាំ៨០២
។
គឺព្រះបាទជ័យវរ្ន៍នទី២នេះហើយត្រូវបានគេកត់ត្រាទុកថាជាក្សត្រដែរបានបង្កើតអាណាចក្រខ្មែរមួយដោយបានស្គាល់ភាពរុងរឿងបំផុតក្នុងប្រវិត្តិសាស្រ្តខ្មែរ
។
ហើយត្រូវបានអ្នកប្រវត្តិកំណត់ថាជាចំណុចចាប់ផ្ដើមនៃសម័យអង្គរដែរជាសម័យដែររុងរឿងបំផុតនៃអាណាចក្រខ្មែរ
។
ក្នុងរយៈពេលជាជាងប្រមាណ៦០០ឆ្នាំចាប់តាំពីដើមស.តទី៦រហូតដល់ពាក់កណ្ដាលស.តទី១៥អាណាចក្រខ្មែរបានស្គាល់ភាពរុងរឿងឋានៈជាមហារអំណាចក្នុងតំបន់អាស៊ីអាគ្នេយ៏
។នៅក្នុងអំឡុងពេលអាណាចក្រខ្មែរបានគ្រប់គ្រងទឹកដីដ៏ធំធេងដែរគ្របដណ្ដប់លើទឹកដី
កម្ពុជា ថៃ ឡាវ និងពែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន ។
ព្រំដែនអាណាចក្រខ្មែរលាតសន្ធឹងទៅដល់ប្រទេសចិនពែកខាងជើង ភូមានៅពែកខាងលិច ម៉ាលេស៊ីនៅពែកខាងត្បូងនិងនគរចំម្ពានៅពែកខាងកើត
។នៅក្នុងកណត់ត្រាពួកអារ៉ានៅចន្លោះស.តទី៩និងស.តទី១០
គេឃើញមានកាលណាគេនិយាយពីតំបន់អឺរ៉ុ ពួកអារ៉ាច្រើនតែលើកឡើងអំពីការ
ធ្លាក់ដុណ្ដាប់នៃយុគខ្មៅងងឹត ។ក៏ប៉ុន្តែចំពោះតំបន់អាស៊ីអាគ្នេយ៏ឯនេះវិញពួកអារ៉ាបានសរសេរថាតំបន់គឺស្ថិតក្នុងភាពរុងរឿងបផុតនៅលើពិភពលោកនាសម័យកាលនោះ
។
No comments:
Post a Comment