ស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧
ការកសាងអង្គរធំ ឬអង្គរទី៣ : ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលមានគុណបំណាច់មួយយ៉ាងធំចំពោះប្រទេសជាតិ ដោយបានធ្វើការរំដោះទឹកដីអោយផុតពីការត្រួតត្រារបស់បរទេស ក្រៅពីព្រះអង្គទ្រង់ជាស្តេចសឹកសង្គ្រាម ព្រះអង្គក៏ទ្រង់ជាព្រះរាជាខ្មែរមួយអង្គដែលកសាងសមិទ្ធិផលច្រើនជាងគេបំផុត ជាពិសេសគឺអង្គរទី៣ ឬអង្គរធំ។ សិលាចារឹកមួយនៅសាយហ្វុង (ទល់មុខវៀងចាន់ ប្រទេសលាវ) ក៏បានបង្ហាញអោយឃើញថា ព្រះអង្គជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រខ្លាំងណាស់ដែរ ដោយសារតែការខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះសេចក្តីសុខទុក្ខរបស់ប្រជារាស្ត្រ ដោយព្រះអង្គយល់ឃើញថា "ទុក្ខសោករបស់រាស្ត្រ គឺជាការឈឺចាប់វេទនារបស់ព្រះអង្គ ហើយខ្លាំងជាងការឈឺចាប់របស់ព្រះអង្គទៅទៀត"។
នៅដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ទឹកដីមានទំហំធំទូលាយជាងក្សត្រអង្គណាៗទាំងអស់។ ក្រោយពីព្រះនាងជ័យរាជទេវីសុគតទៅព្រះអង្គបានរៀបចំអភិសេកជាមួយព្រះនាងឥន្ទ្រទេវី ដែលជាបងបង្កើតរបស់ព្រះនាងជ័យរាជទេវី។ ព្រះនាងឥន្ទ្រទេវី ជាក្សត្រីដែលសម្បូរដោយតំរិះវិជ្ជាការ ត្រូវបានតែងតាំងជាសាស្ត្រាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ។
កិច្ចការជាដំបូងដែលត្រូវបំពេញជាបន្ទាន់នៅដើមរជ្ជកាលរបស់ព្រអង្គ គ.ស ១១៨១ គឺការកសាងរាជធានីអង្គរធំ ដើម្បីជំនួសរាជធានីយសោធបុរៈ ដែលត្រូវបានពួកចាមដុតបំផ្លាញចោល។ ដើម្បីការពារទីក្រុងនេះ ព្រះអង្គបានកសាងកំផែងថ្មព័ទ្ធជុំវិញក្រុងដែលមានប្រវែង១២គ.ម។ នៅចំកណ្តាលរាជធានី ព្រះអង្គបានកសាងប្រាសាទបាយ័ន ដើម្បីទុកគោរពដល់ព្រះពុទ្ធសាសនា។
បាយ័នគឺជាប្រាសាទភ្នំ ដែលសាងនៅក្នុងរជ្ជកាលរបស់ព្រះអង្គនៅក្នុងប្រាង្គកណ្តាល មានតម្កល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គដែលមានកំពស់ជិត ៩ម៉ែត្រ។ ត្រង់នេះសរឲ្យឃើញថា ព្រះអង្គមានទេពកោសល្យចេះសម្របសម្រួលអ្វីដែលជារបស់ចាស់ (ប្រាសាទភ្នំ) អោយទៅជារបស់ថ្មី (ពុទ្ធរាជ) ដើម្បីជាកម្លាំងចិត្តដល់ពួកព្រាហ្មណ៍ និងប្រជានុរាស្ត្ររបស់ព្រះអង្គ។
ព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រមួយអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា (លោកេស្វរៈ) បន្តអំពីព្រះបិតារបស់ព្រះអង្គ។ គេពុំដឹងថា តើព្រះអង្គសុគតនៅឆ្នាំណាទេ ព្រះអង្គក៏បាត់បង់ដំណឹងពីអង្គរនៅរវាងឆ្នាំ ១២០២ និង១២០៨។ ក្រៅពីព្រះអង្គជាស្តេចសឹកដ៏ខ្លាំងពូកែនោះ ព្រះអង្គក៏ជាស្តេចដែលសាងប្រាសាទច្រើនជាងគេបំផុត និងជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រ ដោយព្រះអង្គបានសាងនូវមន្ទីរពេទ្យព្យាបាលរោគជាច្រើនពាសពេញនគរ។
ក្នុងវិស័យសំណង់ ក្រៅពីការកសាងរាជធានី (អង្គរធំ) ឬ អង្គរទីបីនោះ ព្រះអង្គបានកសាងប្រាសាទព្រះខ័ន នៅឆ្នាំ ១១៩១ សម្រាប់ជាទីរំឮកដល់ព្រះវរបិតា ប្រាសាទតាព្រហ្មនៅឆ្នាំ ១១៨៦ សម្រាប់តំកល់បរមរូបនៃព្រះវរមាតា និងរូបសម្តេចព្រះគ្រូនៅប្រាសាទបន្ទាយឆ្មារ ដើម្បីថ្វាយឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ស្រិន្ទ្រកុមារ និងជនក្បត់រាហូ។
នៅតំបន់អង្គរ ព្រះអង្គបានសាងប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទបី ប្រាសាទនគរ ប្រាសាទតាព្រហ្ម ប្រាសាទចោមព្រះ (នៅសុរិន្ទ្រ ស្រុកសៀម) ប្រាសាទសិង្គ (នៅកញ្ជនៈបុរី ស្រុកសៀម) ប្រាសាទកំផែងតូច (ស្រីស្លាកេត ស្រុកសៀម) ប្រាសាទនាងរាំ (នគររាជសីមា) ដែលជាមន្ទីរពេទ្យ។ ដើម្បីបុព្វហេតុផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ ព្រះអង្គថែមទាំងជួសជុលឡើងវិញនូវប្រាសាទចាស់ៗ ដែលទ្រុឌទ្រោម ឬក៏បានសាងសង់នូវប្រាសាទថ្មី រចនាប័ថ្មបាយ័ននៅលើគ្រឹះនៃទេវស្ថានចាស់ៗ ដូចជានៅប្រាសាទគោ នៅខេត្តកំពង់ធំជាដើម ជាហេតុដែលនាំឲ្យយើងឃើញនៅមាត់ទ្វារនៃប្រាសាទគោនេះ ដែលបានសាងឡើងដោយព្រះហស្ថរបស់ព្រះអង្គ នូវវត្តមាននៃក្បាច់ផ្តែរ នាសតវត្សទី៧ ដែលជារចនាប័ថ្មសម្បូរណ៍ព្រៃគុក។ ប្រាសាទនីមួយៗមានវត្ថុប្រើប្រាស់ដ៏មានតម្លៃជាច្រើនដូចជា នៅប្រាសាទតាព្រហ្ម មានចានមាសមួយដែលមានទម្ងន់ជាងប្រាំរយគីឡូក្រាម ចានប្រាក់ចំនួន ៣៥គ្រាប់គជ់ចំនួន ៤០៦២០គ្រាប់ ត្បូងចំនួន ៤៥៤០គ្រាប់ ផ្តិលមាសរនាំងពីស្រុកចិនចំនួន ៨៧៦ ក្លស់ ៥២៣ និងគ្រែសូត្រចំនួន ៥១២។
ដើម្បីការពារ និងថែរក្សាប្រាសាទទាំងអស់នេះ ព្រះអង្គបានបង្កើតឲ្យមានភូមិចំណុះជាច្រើន និងចាត់ឲ្យមានរៀបចំកិច្ចការរដ្ឋបាល និងបុគ្គលិក ប្រចាំការជាច្រើននាក់ទៀតដូចជាមាន អធិការមានអ្នកចាំគាល់បំរើ និងមានស្រីរបាំផ�
Tuesday, April 10, 2018
ស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧
Recommended Articles
- សូមជួយចែករំលែកចំណេសដឺងទៅដល់កូនខ្មែរផង ខ្ញំុសូមអរគុណ
អរិយធម៌អាស៊ីអាគ្នេយ៍៖ ភាពរុងរឿងនៃអាណាចក្រខ្មែរសម័យអង្គរApr 20, 2018
បើតាមការសិក្សារបស់អ្នកបុរាណវិទ្យា គេរកឃើញថានៅត្រង់ទឹកដីនៃប្រទេសកម្ពុជាបច្ចុប្បន្ន គឺមានមនុស្សរស់នៅដើមដំបូងតាំងពីប្រមាណជាង៤២០០ឆ្នាំ មុនគ.ស...
- សូមជួយចែករំលែកចំណេសដឺងទៅដល់កូនខ្មែរផង ខ្ញំុសូមអរគុណ
ការបែងចែកអាណាចក្រApr 20, 2018
នៅសម័យនោះ ប្រទេសខ្មែរលែងជាមហាអំណាចមួយខាងទឹកដីទៀតហើយ : ទឹកដីជាន់ក្រៅគឺស្រុក បច្ចន្តជនបទ ដូចជាស្រុកសុខោទ័យស្រុកអយុធ្យា ស្រុកលពបុរី ស្រុក គោត្របូរ (ភិម៉ា...
- សូមជួយចែករំលែកចំណេសដឺងទៅដល់កូនខ្មែរផង ខ្ញំុសូមអរគុណ
អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)Apr 20, 2018
តាមទស្សនៈថ្មី គេបានចាត់ទុកថា អរិយaafggetធម៌ ជាធម៌សំយោគរវាង វប្បធម៌ និងសង្គមធម៌ ហើយពុំមែនជាកម្រងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់គ្នាហូរហែត...
- សូមជួយចែករំលែកចំណេសដឺងទៅដល់កូនខ្មែរផង ខ្ញំុសូមអរគុណ
ប្រវត្តិនៃការសាងប្រាសាទព្រះវិហារApr 14, 2018
មានអ្នកខ្លះឆ្ងល់ថា ហេតុអ្វីបានជាបុព្វបុរសខ្មែរសាងប្រាសាទព្រះវិហារនៅជាយដែននគរម៉េ្លះ? ចម្ងល់នេះ ត្រូវបណ្ឌិត អាំង ជូលាន ពន្យល់ថា កា...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment