សម័យចេនឡា មានការរីកចម្រើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រវ្នំវិញ រងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសំរាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រវ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវម៌្ម និងប្អូនចិត្រសេនា បានវាយលុកអាណាចក្រវ្នំប្រហែលរវាងគ.ស ៥៥០។ អាណាចក្រវ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡាគឺព្រះបាទភវវម៌្មទី១ ហើយអាណាចក្រវ្នំក៏ប្រែឈ្មោះជា "កម្ពុជា"។ នៅសតវត្សរ៍ទី៨ រវាងឆ្នាំ ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសំបូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសំបូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ។
ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា។
អរិយធម៌
អរិយធម៌ចេនឡាត្រូវពឹងផ្អែកលើឯកសារចិនរាជវង្សសួយ ដែលកត់ត្រាក្នុងរជ្ជកាលព្រះបាទឦសានវម៌្មទី១ ហើយ លោក ម៉ា-តួនលិន បានចម្លងដាក់ក្នុងសៀវភៅ ការសិក្សាពីប្រជារាស្ត្រក្រៅប្រទេសចិន របស់លោកនៅសតវត្សរ៍ទី១៣។
ជីវភាពមនុស្ស
មនុស្សនៅសម័យនោះ មាឌតូចហើយសំបុរខ្មៅ ដូចមនុស្សនគរវ្នំដែរ ស្រីៗភាគច្រើនសម្បុរសសណ្តែកបាយ។ ទាំងប្រុសស្រីបួងសក់ ហើយពាក់រយ៉ាថែមទៀត។ លក្ខណៈរូបរាងកាយបែបនេះឃើញថា ដូចពួកខ្មែរលើដែលរស់នៅតំបន់ខ្ពង់រាបសព្វថ្ងៃច្រើន។ ពួកអ្នកស្រុកចេនឡាមានគំនិតឆ្លាតវាងវៃ និងមានមាឌមាំមួនទៀតផង។ គេចាត់ទុកដៃស្ដាំបរិសុទ្ធហើយដៃឆ្វេងមិនបរិសុទ្ធ។ រាល់ព្រឹកគេលុបលាងមុខចាក់ធ្មេញរួចអានសៀវភៅ ឬសូត្រធម៌។ មុនពេលហូបអាហារ គេតែងលុបលាងសាជាថ្មីលុះទទួលទានរួចហើយគេតែងចាក់ធ្មេញ ហើយគេសូត្រធម៌ជាថ្មីថែមទៀត។ ក្នុងម្ហូបអាហារគេចូលចិត្តប្រើ ទឹកដោះគោ ស្ករគ្រាប់ល្អិត បាយ និង millet។ គេនិយមរាប់ញាតិខ្សែខាងម្ដាយ (សិលាចារឹក)។ ការរើសគូរស្រករវិញ គឺប្រុសៗទៅដណ្ដឹងស្រីៗ ឃើញថាសម័យនេះខុសពីសម័យវ្នំ។ មុនដំបូងប្រុសៗត្រូវលើកជំនូនទៅខាងស្រី បន្ទាប់មកខាងស្រីត្រូវរើសថ្ងៃមង្គលការ ដើម្បីនាំកូនស្រីទៅផ្ទះកូនប្រុស តាមរយៈមេអណ្ដើកម្នាក់។ គ្រួសារទាំងសងខាងត្រូវនៅផ្ទះរហូតរយៈពេល ៨ ថ្ងៃ ហើយអុជចង្កៀងទាំងយប់ទាំងថ្ងៃ។ លុះមង្គលការចប់ហើយ កូនប្រុសទទួលកេរមត៌កពីឪពុកម្ដាយខ្លួន ហើយទៅរស់នៅបែកផ្ទះដោយឡែក។ ដល់ឪពុកម្ដាយស្លាប់ទៅ កូនណាដែលនៅលីវនឹងទទួលបាកកេរមរតកដែលនៅសេសសល់ បើសិនជាកូនទាំងអស់នោះមានប្ដីប្រពន្ធអស់ ហើយទ្រព្យសម្បត្តិទាំងនោះត្រូវយកទៅដាក់ក្នុងឃ្លាំងជាតិ។ ក្នុងពិធីបុណ្យសពកូនទាំងអស់ត្រូវអត់បាយ ៧ ថ្ងៃ និងកោរសក់ហើយត្រូវយំស្រែកខ្លាំងៗ។ ក្រុមគ្រួសារសព ភិក្ខុ និង ភិក្ខុនីដើរដង្ហែសពដោយមានច្រៀងនិងលេងភ្លេងផង។
សពគេបូជាក្នុងបច្ឆាសង់ពីឈើក្រអូប រួចគេរើសធាតុដាក់ក្នុងកោដ្ឋមាស ឬប្រាក់រួចយកទៅបោះចូលក្នុងទឹក។ ពួកអ្នកក្រប្រើកោដ្ឋដីមានលាបពណ៌ផ្សេងៗ អ្នកខ្លះយកសពបោះចោលទៅក្នុងព្រៃស្មសានឲ្យសត្វស៊ី។ ទំលាប់មួយទៀតរបស់អ្នកស្រុកមួយទៀត គឺពេលចេញទៅណាមកណាមានពាក់អាវក្រោះ និងកាន់អាវុធ ហើយបើមានរឿងបន្តិចបន្តួច គេក៏ប្រយុទ្ធបង្ហូរឈាមគ្នាភ្លាម។
នយោបាយ និង រដ្ឋបាល
ក្នុងរជ្ជកាលព្រះបាទឦសានវម៌្ម រាជធានីតាំងនៅឦសានបុរ ហើយមានគ្រួសារ ២០០០ គ្រួសារ។ នៅកណ្ដាលក្រុងមានសាលធំមួយ ជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនការនិងជួបជុំពួកមន្ត្រីសេនាបតី។ នៅខាងក្រៅរាជធានីមានក្រុងចំនួន ៣០ ទៀតក្រុងនីមួយៗ មានច្រើនពាន់គ្រួសារហើយគ្រប់គ្រងដោយអភិបាលម្នាក់។ ៣ ថ្ងៃ ព្រះរាជាយាងទៅសាលប្រជុំ។
មន្ត្រីជាន់ខ្ពស់មាន ៥ នាក់៖ ទី១មានងារហៅតាមចិនថា Kou-lo-yeou, ទី២ Siang-kao-ping, ទី៣ Po-hoto-ling (ពហុទេព រឺ ពហុទេវៈ), ទី៤ Cho-mo-ling (យោមរាជ រឺ យមរាជ), ទី៥ jan-lo-leou ។ គេមិនទាន់ដឹងគោរម្យងារនេះត្រូវនឹងពាក្យខ្មែរថាម៉េចទេ។ ឯមន្ត្រីតូចតាចវិញមានចំនួនច្រើនណាស់។ នៅចំពោះមុខព្រះរាជា ពួកមន្ត្រីត្រូវធ្វើគារវកិច្ចឱនក្បាលដល់ដីបីដង។ បើស្ដេចមានព្រះបន្ទូលហៅឬប្រើ ពួកមន្ត្រីត្រូវលុតជង្គង់រត់ទៅ ទៅអង្គុយដំកង់ជុំវិញព្រះរាជាដើម្បីពិភាក្សាពីកិច្ចប្រទេសជាតិ។ ចប់កិច្ចហើយគេត្រូវលុតជង្គង់សំពះសាជាថ្មីមុននឹងត្រឡប់ទៅវិញ។ ទាហានរាប់ពាន់នាក់បំពាក់អាវក្រោះកាន់លំពែងឈរយាមគ្រប់ទីកន្លែង តាំងពីជុំវិញរាជបល្លង្ករហូតដល់ទ្វារទាំងឡាយ។ ចំពោះការផ្ទេររាជសម្បត្តិ គឺមានតែបុត្ររបស់អគ្គមហេសីទេ ទើបឡើងសោយរាជ្យបាន។ ដល់ថ្ងៃប្រារព្ធពិធីអភិសេកព្រះរាជាថ្មី គេកាត់ម្រាមដៃច្រមុះនៃបុត្រឯទៀតៗ រួចយកទៅឃុំទុកនៅកន្�
Friday, April 20, 2018
ប្រវត្តិសាស្ត្រខ្មែរ៖ សម័យចេនឡា និង អាណាចក្រភ្នំ
សូមចែករំលែកផង ហើយសូមទោសផងបើសិនជាខុស
Subscribe to:
Post Comments (Atom)
No comments:
Post a Comment