khmer Update93

hello.im going to make page khmer

Friday, April 20, 2018

អរិយធម៌អាស៊ីអាគ្នេយ៍៖ ភាពរុងរឿង​នៃអាណាចក្រ​ខ្មែរ​សម័យ​អង្គរ​

បើ​តាមការសិក្សារបស់អ្នកបុរាណវិទ្យា គេរកឃើញថានៅត្រង់ទឹកដីនៃប្រទេសកម្ពុជាបច្ចុប្បន្ន​ គឺមាន​មនុស្ស​រស់នៅ​ដើម​ដំបូង​តាំងពី​ប្រមាណ​ជា​ង​៤២០០ឆ្នាំ មុនគ.ស ពោលគឺ ប្រមាណ​ជាង៦ពាន់​ឆ្នាំមុន​សម័យកាល​បច្ចុប្បន្ន។​ ប្រជាជន​នៅ​តំបន់​នេះ​បាន​ចាប់​ផ្តើម​ងាក​ចេញ​ពី​ការ​រស់​នៅ​បែប​បុរេប្រវត្តិ មក​ចាប់​ប្រកប​របរ​កសិកម្ម ហើយ​បាន​វិវត្ត​បន្តិច​ម្តង​បង្កើត​ទៅជា​រដ្ឋមួយឡើងនៅអំឡុងសតវត្សរ៍ទី១ គ.ស ​គឺនគរ​គោក​ធ្លក​ ឬនគរ​ភ្នំ ​ដែល​ក្នុង​ឯកសារ​ចិន​ហៅ​ក្លាយ​មកជា"ហ៊្វូណន"។



ក្នុងដំណើររឿងនៃការកកើតនគរគោកធ្លក ឬហ៊្វូណន ត្រូវបានគេដំណាលជាលក្ខណៈរឿងព្រេង ព្រមទាំងមានការកត់ត្រាទុក​​ក្នុង​សិលាចារឹក​ និង​នៅ​ក្នុង​ឯកសារ​ចិន​ផង​ដែរ។ ​តាម​ដំណើរ​រឿង​ព្រេង​ នៅក្នុង​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ​ការកកើត​នៃ​នគរ​គោកធ្លក ​ចាប់ផ្តើម​ពី​អាពាហ៍ពិពាហ៍​រវាង​ព្រះថោង ដែល​ជា​ក្សត្រ​មក​ពី​ឥណ្ឌា និងនាងនាគ ដែលជាម្ចាស់​ស្រុក។

​ប៉ុន្តែ​នៅក្នុងសិលាចារឹកជាភាសាសំស្ក្រឹត គេបានរកឃើញនូវកំណត់ត្រាអំពីដំណើររឿង នៃអាពាហ៍ពិពាហ៍ រវាងម្ចាស់ស្រុក ​គឺ​ព្រះនាង​សោមា ​ជាមួយ​នឹង​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ​កោណ្ឌញ្ញ​ ដែល​ធ្វើ​ដំណើរ​តាម​ទូក​មក​ពីទិសខាងត្បូង ​(អាចមកពីកោះជ្វា ឬស៊ូម៉ាត្រា)។​ ចំណែក​ឯកសារ​ចិន​វិញ​មាន​កត់​ត្រា​អំពី​អាពាហ៍​ពិពាហ៍​រវាង​ព្រះបាទ​ហ៊ុនទៀន ​និងព្រះនាងលីវយី។

អ្នកប្រាជ្ញខ្លះយល់ថា ដំណើររឿងទាំង៣ ខាងលើនេះ គឺជារឿងតែមួយគ្រាន់តែមានការកត់ត្រាឈ្មោះខុសៗគ្នា។ ប៉ុន្តែអ្នក​ខ្លះ​ទៀត​យល់​ថា ​រឿង​នេះ​អាច​ជា​ដំណើរ​រឿង​ផ្សេង​គ្នា ​ដែល​កើត​ឡើង​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ដូចគ្នា តែក្នុងវេលាខុសគ្នា។

គួររម្លឹក​ថា នគរហ៊្វូណនមានរាជធានីនៅម្តុំ បាភ្នំ នៃខេត្តព្រៃវែងបច្ចុប្បន្ន។​ កាលណោះ​មាន​វប្បធម៌​លាយ​ចម្រុះ​គ្នា​រវាង​វប្បធម៌​ជនជាតិ​ខ្មែរ​ដើម​ និង​វប្បធម៌​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា។ សាសនា​ក៏​ដូចគ្នា​ដែរ​។ ប្រជារាស្រ្ត​នៃហ៊្វូណន​គោរព​តាមជំនឿ​សាសនា​ដើម​របស់​ខ្លួនផង ​ដែល​គេ​ហៅថា សាសនា​អ្នកតា និង​តាម​ជំនឿ​សាសនា​ពី​ឥណ្ឌា​ផង​ គឺ​ដំបូង​ព្រហ្មញ្ញសាសនា និង​បន្ទាប់​មក​ទៀត​ពុទ្ធសាសនា។



ជាការពិតហ៊្វូណន គឺជាអាណាចក្រមួយដែលមាននគរច្រើនជាចំណុះ។ នគរទាំងនេះគ្រប់គ្រង​ដោយ​ក្សត្រផ្សេង​គ្នា ​មាន​ឯករាជ​ដាច់​ចេញ​ពី​គ្នា ​ហើយ​ពេល​ខ្លះ​ថែម​ទាំង​ធ្វើ​សង្រ្គាម​រវាង​គ្នា​ទៀត​ផង​ គឺដូចជា​សង្រ្គាម​រវាង​ស្តេច​ត្រាញ់ នៅតំបន់អឺរ៉ុប ក្នុងយុគសម័យកណ្តាល ​ក្រោយ​ការ​ដួល​រលំ​នៃ​ចក្រភពរ៉ូមដូច្នោះដែរ។

នៅក្នុងអាណាចក្រហ៊្វូណន គេឃើញមាននគរពីរ ដែលមានការប្រកួតប្រជែងគ្នាខ្លាំងជាងគេ គឺមួយមានរាជធានីនៅវយធបុរៈ ​(នៅ​ត្រង់​ព្រៃ​កប្បាស បច្ចុប្បន្ន) ​និង​មួយទៀត​មាន​រាជធានី​នៅ​សម្ភុបុរៈ (​ត្រង់​ស្រុក​សម្បូរ ខេត្តក្រចេះ បច្ចុប្បន្ន)។​

លុះ​នៅសតវត្សរ៍ទី៥ នគរវយធបុរៈ បានវាយដណ្តើមកាន់កាប់សម្ភុបុរៈ ហើយបញ្ចូលគ្នាបង្កើត​ទៅជា​នគរ​ធំមួយ ​ដែល​មាន​អំណាច​យ៉ាង​ខ្លាំង រហូត​ក្រោយ​មក​ទៀត​ ឈាន​ទៅ​ដណ្តើម​កាន់​កាប់​ដែនដី​នៃ​នគរ​ហ៊្វូណន​ទាំងមូល​។ នគរ​ហ៊្វូណន​ ត្រូវ​ដួល​រលំ​ ហើយ​ជំនួស​មក​វិញ​ ដោយ​នគរ​ថ្មី​មួយ​ទៀត ​ដែល​នៅ​ក្នុង​ឯកសារ​ចិន​ដាក់​ឈ្មោះ​ឱ្យ​ថា ​"ចេនឡា" ​ហើយ​ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​អាណាចក្រខ្មែរ។



ពោលសតវត្សរ៍ទី៧ ក្រោយពីការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី១ រាជាណាចក្រកម្ពុជា ដែល​ចិន​ហៅថា ចេនឡា ​ត្រូវ​បាន​បែក​ជា​នគរ​ពីរ​ដូចកាល​ពី​សម័យ​ហ៊្វូណន​វិញ ​គឺនគរ​វយធបុរៈ ​ដែល​ចិន​ហៅថា "ចេនឡាទឹក" និងនគរសម្ភុបុរៈ ដែល​ចិន​ហៅថា "ចេនឡាគោក"។ ​ចេនឡាទឹក មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​កម្ពុជា​ក្រោម​សព្វថ្ងៃ​ ចំណែក​ឯចេន​ឡា​គោក​ មាន​ទឹក​ដី​នៅ​ត្រង់​ម្តុំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ ហើយ​លាត​សន្ធឹង​ដល់​ជួរ​ភ្នំ​ដង​រែក។ ប៉ុន្តែ​ការ​បែង​ចែក​នគរ​ចេនឡា​ជា​ពីរ​នៅ​ពេល​នោះ ប្រហែលធ្វើឡើងដើម្បីចែកគ្នាគ្រប់គ្រង​តែ​ប៉ុណ្ណោះ។ ​ចេនឡា​ទាំង​ពីរ​មិន​មែន​ជា​សត្រូវ​នឹង​គ្នា ដូចជា​កាល​ពី​នគរ​វយធបុរៈ និង​សម្ភុបុរៈ កាល​ពី​នៅ​ក្នុង​សម័យ​កាល​នគរ​ហ៊្វូណន​នោះ​ទេ។



មិនតែប៉ុណ្ណោះរហូតដល់ដើមសតវត្សរ៍ទី៩ ចេនឡាទាំងពីរក៏បានបង្រួបបង្រួមគ្នាជានគរតែមួយឡើងវិញ​ ក្រោម​ការ​ដឹកនាំ​របស់​ព្រះបាទ​ជ័យវរ្ម័នទី២​ ដែល​បាន​ឡើង​គ្រង​រាជ្យ​ នៅ​ឆ្នាំ​៨០២។ ថ្វីដ្បិតតែនៅក្នុង​ប្រវត្តិសាស្រ្ត​ ព្រះបាទ​ជ័យវរ�

No comments:

Post a Comment