៥
មទំលាប់ ការរស់នៅ និងទំនៀឯកសារចិនជាច្រើនបានបញ្ជាក់ថា មនុស្សនៅសម័យអាណាចក្រភ្នំមានសម្បុរខ្មៅ សក់រួញអង្គាដីរូបច្រើនមិនសូវបាន។ ពត៌មានប៉ុណ្ណោះអាចប្រាប់យើងពីលក្ខណៈនរវិទ្យារបស់ជនជាតិខ្មែរ-មនជាទូទៅ និងជាពិសេស របស់ជនជាតិខ្មែរយើងនេះផងដែរ។ ដែលចិននិយាយថាមានសម្បុរខ្មៅ ក្តី រូបច្រើនមិនសូវបាន បើនិយាយប្រៀបធៀបទៅនឹងលក្ខណៈជនជាតិចិន។ ប៉ុន្តែដោយកង្វះឯកសារជាភាសាខ្មែរនៅសម័យនោះ ទើបអក្នសិក្សាស្រាវ ជ្រាវបានបញ្ចេញទស្សនៈប្លែកៗ ចំពោះម្ចាសដើមនៃអាណាចក្រភ្នំ អក្នខ្លះយល់ថារដ្ឋនេះជារដ្ឋឥណ្ឌា អក្នចខ្លះទៀតយល់ថាជារដ្ឋមន ឫ ខ្មែរ-មន និងអក្នខ្លះយល់ថាជាម៉់ាឡាយ៉ូទៅវិញ។ តែតាមការពិតជាតិសាសន៍ទាំងនេះ សុទ្ធសឹងតែបានរស់នៅក្នុងអាណាចក្រភ្នំជាមួយគ្នាទាំងអស់ ហើយមានអក្នខ្លះជាអក្នកាន់អំណាចគ្រប់គ្រងគេ(ខ្មែរ និងឥណ្ឌាខ្លះ) ឯអក្នឯទៀតត្រូវបានគេគ្រប់គ្រងវិញ(មន ម៉ាឡាយូ)
ឯកសារចិនបាននិយាយទៀតថា មនុស្សនៅសម័យអាណាចក្រភ្នំច្រើន លែងខ្លួន អក្នក្រស្លៀកសារុងអំបោះដើរជើងទទេ រីឯអក្នមាន និងនាម៉ឺនវិញស្លៀកសារុងចរបាប់ពាក់ស្បែងជើង។ ផ្ទះសង់ខ្ពស់ពីដីប្រក់ស្លឹកចាក ដែលដុះនៅមាត់សមុទ្រហើយមានការតុបតែង។ ផ្ទះទាំងនោះសុទ្ធតែសង់ពីឈើ ដែលគេកាប់យកមកពីក្នុងព្រៃ មានរបងពទ្ធជុំវិញ ហើយផ្តុំគ្នាជាភូមិ ដែលមានផ្ទះពី៥០ ទៅ៦០ផ្ទះ ដោយមានស្រះមួយសម្រាប់យកទឹករួមគ្នា។
មនុស្សនៅសម័យអាណាចក្រភ្នំគ្មានគំនិតរញិមរញ៉ាំ ត្រង់ណាស់មិនចេះលួចទេ មានការប៉ិនប្រសប់ ហើយខិល ព្រោះចូលចិត្តចាប់យកមនុស្សនៅក្រុងជិតខាង ដែលមិនគោរពរាប់អានខ្លួនមកធ្វើជាខ្ញុំកំដរ។ នៅពេលទំនេរគេចូលចិត្តលេងប្រជល់មាន់ និងប្រជល់ជ្រូក។
សង្គមអាណាចក្រភ្នំជាសង្គម " មេនិយម" គឺគេចាត់ទុកស្រ្តីជាធំនៅក្នុងគ្រួសារក៏ដូចជាសង្គមជាតិផងដែរ ៖ រឿងព្រះនាងលីវយី លើកទ័ពទៅតទល់ និងព្រះបាទហ៊ុនទៀនជាភស្តុតាងស្រាប់។ ឯកសារចិនបាននិយាយបន្តទៀតថា ពិធីបុណ្យការ និងបុណ្យសព្វមានលំនាំដូចនៅលីនយី ហើយបានបញ្ជាក់ថានៅស្រុកនោះគឺស្រីទៅដណ្តឹងប្រុស បើដូចច្នោះអក្នស្រុក"ភ្នំ" សម័យនោះច្បាស់ជានៅនិយមឲស្រីទៅដណ្តឹងប្រុសនៅឡើយ។ នេះជាធាតុមួយទៀតសម្រាប់បញ្ជាក់ពីអត្ថិភាពនៃលទ្ធិ "មេនិយម" ទៀតដែរ។ ចំពោះរឿងនេះពួកចិនបានកតើសម្គាល់ទៀតថា នៅក្នុងគ្រួសារពួកស្រីប្រុសអាចទាក់ទងគ្នាបានតាមទំនើងចិត្ត។
No comments:
Post a Comment